• Today is: Friday, September 20, 2019

ចម្រៀងកាយវិការត្រាប់ ជម្រុុះចេញ Cambodia Parody of Taylor Swift’s Shake it Off

Phina So
February27/ 2016

នៅក្នុងអត្ថបទនេះ ខ្ញុំសូមណែនាំលោក លោកស្រីឲ្យស្គាល់ និងទស្សនា វីដេអូចម្រៀងកាយវិការត្រាប់ ដែលមានចំណងជើងជាភាសាខ្មែរថា «ជម្រុះចេញ»។ ចម្រៀងកាយវិការត្រាប់នេះ ជាលំនាំបទរបស់អ្នកចម្រៀងជនជាតិអាមេរិក នាង ថេល័រ ស្វ៊ីវត។ ចម្រៀងកាយវិការត្រាប់​មានលក្ខណៈពិសេសជាច្រើន។

១​​. មានការចូលរួចសម្តែងដោយ អុន សុខនី ដែលជាថ្នាក់ដឹកនាំជាន់ខ្ពស់ម្នាក់របស់អង្គការ អេពិក អាត Epic Arts​ ដែលជាអង្គការលើកកម្ពស់ និងផ្តល់នូវសិទ្ធិអំណាចដល់ជនពិកា ជាពិសេសគឺអង្គការមានពាក្យស្លោកមួយថា រាប់បញ្ចូលទាំងអស់គ្នា [everyone counts] និងសិល្បៈគឺសម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះ មានសិល្បករ សិល្បការិនី ជាច្រើនមកពី អង្គការហ្វារពន្លឺសិល្បៈ សិល្បៈខ្មែរអមតៈ អេពិក អាដ ឆោម និមល និងក្រុមតន្រ្តី Dengue Fever, Tiny Toones, Amrita Performing Arts ដែលបានចូលរួមថតជាខ្សែវីដេអូនេះ។

២.​​​​​​​ ចម្រៀងកាយវិការត្រាប់នេះ បង្ហាញពីការដាក់បញ្ចូលនូវសិល្បៈខ្មែរជាច្រើនទម្រង់ និងអត្តសញ្ញាណផ្សេងៗទៀត។ នៅក្នុងវីដេអូនេះមាន របាំអប្សរា ក្រមាខ្មែរដែលមាន​ឆ្លាក់ទង់​ជាតិកម្ពុជាពាក់ជាប់នឹងករបស់សុខនី ក្ងោកប៉ៃលិនជាទីស្រឡាញ់ចូលចិត្តពីសំណាក់ប្រជាជនខ្មែរ របាំសហសម័យ ភាសាសញ្ញារបស់ជនពិកា របាំហនុមាន ចាប៉ីដងវែង និងសៀករហ័ស្សកម្ម។ ប្រការនេះបញ្ជាក់ថា ជាការខិតខំ របស់អ្នក ពាក់ព័ន្ធទាំងអស់ ដើម្បីបញ្រ្ចាបសិល្បៈខ្មែរ និងពាំនាំដល់រាល់អ្នកទស្សនាផងដែរ។

៣. ចម្រៀងកាយវិការត្រាប់នេះបង្កប់នូវអត្ថន័យអប់រំជាច្រើនអនេក។​ ទីមួយគឺ ជនពិកាមានសិទ្ធិ និងសមត្ថភាពពេញបរិបូរណ៍ ក្នុងការបញេ្ចញស្នាដៃ និងទេពកោសល្យសិល្បៈ ដ៏ពោរពេញដោយភាពច្នៃប្រឌិតរបស់ពួកគេ។ ទីពីរគឺការបំបែកគំនាបសង្គម ដែលគិតថា ជនពិកាមិនសមនឹងសម្តែងតួអប្សរា។ សុខនី ទោះជាពិកា តែគាត់បានបំបែកការគិតបែបរើសអើងបាន និងសក្តិសមបំផុត។ តាមរយៈវីដេអូនេះ គាត់គឺជាអប្សរាដំបូងម្នាក់របស់កម្ពុជា ដែលមានពិកាភាព។

ខ្សែវីដេអូនេះ ពិតជាមានតម្លៃខ្លាំងណាស់។ ក្រៅពីស្នាដៃសម្តែងដ៏រស់រវើក ចម្រៀងរបស់​​Taylor ក៏បានបង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅផងដែរ។ ចម្រៀងនេះបញ្ជាក់អំពីការជំនះធ្វើអ្វីមួយ បើទោះបីជាមានអ្នកស្អប់ អ្នកប្រកាន់ អ្នកមិនជឿទុកចិត្ត និងជម្រុះចេញនូវអ្វីៗ ដែលមិនល្អ។

សូមចែករម្លែកវីដេអូនេះ ឲ្យបានទូលំទូលាយ ដើម្បីឲ្យសាររបស់វីដេអូ បានជ្រាបដល់មនុស្សជាតិច្រើនផ្សេងទៀត។ សូមចុចតំណភ្ជាប់នៅទីនេះ ដើម្បីទស្សនាវីដេអូនេះ។