• Today is: Monday, September 23, 2019

មហោស្រពសិល្បៈ និងបរិស្ថាន

Phina So
March04/ 2018

កាលពីសប្តាហ៍មុន នៅថ្ងៃទី២៥ ខែកុម្ភៈ ក្រុមអ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ នៃអង្គការសិល្បៈខ្មែរសិល្បៈ បានរៀបចំមហោស្រពសិល្បៈ និងបរិស្ថាន នៅស្រុកប្រាសាទសម្បូណ៍ ខេត្តកំពង់ធំ។ មហោស្រពនេះជាផ្នែកមួយ នៃកម្មវិធីទស្សនវប្បធម៌ ដែលពួកគេរួមគ្នាធ្វើការងារនេះ ដើម្បីជាកិច្ចបញ្ចប់វគ្គទស្សនវប្បធម៌ប្រចាំឆ្នាំ២០១៧នេះ។ មហោស្រពនេះ មានគោលបំណងបង្ហាញអំពីផលប៉ះពាល់លើបរិស្ថាន អំពីការប្រើប្រាស់ថង់ប្លាស្ទិក និងបង្ហាញពីឥទ្ធិពលនៃសិល្បៈសម្រាប់ការអភិវឌ្ឍសហគមន៍។ មហោស្រពនេះ ត្រូវបានរៀបចំឡើង និងបញ្ចប់ទៅវិញប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់។

ក្រៅពីការរៀបចំ និងចូលរួមក្នុងកម្មវិធីមហោស្រពនេះ យើងទទួលបានបទពិសោធន៍ស្នាក់នៅផ្ទះស្នាក់របស់អ្នកស្រុកសម្បូណ៍ និងបានទស្សនាប្រាសាទសំបូរព្រៃគុហ៍ទៀតផង។ ក្រៅពីជនជាតិកម្ពុជា និងជាបុគ្គលិកអង្គការសិល្បៈ យើងបានទទួលស្វាគមន៍ភ្ញៀវ ដែលបានអញ្ជើញមកពីប្រទេសឡាវ ហូឡង់ អាមេរិកាំង និងតៃវ៉ាន់ផងដែរ។

និយាយជារួម មហោស្រពមួយនេះ បានបង្ហាញនូវគុណតម្លៃជាច្រើន ដែលទាក់ទងនឹងគុណតម្លៃនៃសិល្បៈក្នុងការអប់រំ និងផ្លាស់ប្តូរឥរិយាបទទាក់ទងនឹងការថែរក្សាបរិស្ថាន ទីតាំងនៃការប្រើប្រាស់ទីកន្លែងវប្បធម៌ ការសហការ និងការបង្ហាញវប្បធម៌ថ្នាក់តំបន់ផង។

ខាងក្រោមនេះ ជារូបភាពនានា រំលេចដោយការបរិយាយខ្លីៗ ពីសកម្មភាពមុន​និងក្រោយមហោស្រព…

​​​​ទិដ្ឋភាពខាងក្នុងវត្តសម្បូរណ៍នាថ្ងៃហៀបលិច។ (រូបថត៖ ភីណា)
Frances and Shefong were enjoying breakfast! 4,000 KHR each. (Photo: Phina)
I was the first fake artist who tried the stage hehehe ((រូបថត៖ តុលា)

Dada and Sormanak were brilliant together as MC. They teased hard at each other on stage too!! lolzz (រូបថត៖ ភីណា)

សិក្ខាសាលាអពីប្លាស្ទិក ដែលរៀបចំដោយ រំដួលលិចទឹក និង ហៀក ភារី (រូបថត៖ ភីណា)

Unskilled Selfie! Dada and her workshop participant (រូបថត៖ ភីណា)
កាហ្វេដ៏ងាយស្រួល ឧបត្ថម្ភដោយសេហ្វុងពីតៃវ៉ាន់ (រូបថត៖ ភីណា)

ទិដ្ឋភាពខាងក្រោយផ្ទះស្នាក់ នៅស្រុកប្រាសាទសម្បូរណ៍ មួយយប់តែ ១៦,០០០ រៀលប៉ុណ្ណោះ! (រូបថត៖ ភីណា)

Shefong and Ajan Noi in an intimate time (Phto: Phina)

ភារី កំពុងដឹកនាំសកម្មភាពសិក្ខាសាលា (រូបថត៖ ភីណា)
ព្រះអាទិត្យ​ ឬព្រះចន្ទ? (រូបថត៖ ភីណា)
Picture that does not need description!!!

ចំណាំ៖ រូបថតនៅក្នុង Feature ថតដោយហ្រាន់ស៊ីស។ នៅក្នុងរូបថតគឺជាអ្នកទទួលអាហារូបករណ៍ទស្សនវប្បធម៌ពីអង្គការសិល្បៈខ្មែរអមតៈប្រចាំឆ្នាំ២០១៧ ទាំងប្រាំនាក់គឺ៖ សួស ស៊ីណាត, ហៀក ភារី, ដាដា (រំដួលលិចទឹក), អាន រស្មី និង អ៊ូ ប៊ុនថេង។