• Today is: Monday, September 23, 2019

Bamboo Curtain Studio in New Taipei City, Taiwan

Phina So
June09/ 2016

មុនពេលឡានចូលទៅដល់ យើងឃើញមានគុម្ពឫស្សីជាច្រើនគុម្ព ដុះព័ទ្ធស្លាកសញ្ញា ដែលមានភាសាចិន​ 竹圍工作室​ និងជាភាសាអង់គ្លេសមានឈ្មោះថា Bamboo Curtain Studio។ នោះគឺជាកន្លែងដែលតភ្ជាប់ទំនងទំនងរបស់សិល្បករ ដែលអញ្ជើញមកពីគ្រប់ទិសទី។ ជាកន្លែងដែលសិល្បករមកស្នាក់នៅ ស្វែងយល់ ធ្វើការងារសិល្បៈ និងកសាងទំនាក់ទំនងជាមួយសិល្បករដទៃទៀត។

ផ្កាអូគីដេមួយទងនៅ​BCS (រូបថត សូ ភីណា)
ផ្កាអូគីដេមួយទងនៅ​BCS (រូបថត សូ ភីណា)

BCSមានមុខងារ និងកម្មវិធីជាច្រើនដូចជា កម្មវិធីអប់រំសិល្បៈ កម្មវិធីស្នាក់នៅ សិល្បៈនិងបរិស្ថាន ទីក្រុងច្នៃប្រឌិត។ ទីតាំងរបស់​​ BCS អាចប្រើប្រាស់ជាកម្មវិធីជាច្រើនដួចជា ការប្រជុំ ការសម្តែងកម្មវិធីសិល្បៈ តាំងពិព៌ណ៍ សិក្ខាសាលា ។ល។ កម្មវិធីដែលទទួលបានការចាប់អារម្មណ៍ និងជោគជ័យខ្លាំង គឺគម្រោង​ Plum Tree Creek ដែលជាកម្មវិធី «សិល្បៈជាបរិស្ថាន» ដែលមានគោលបំណងបណ្តុះគំនិត និងការចូលរួមពីសំណាក់សិល្បករ សាធារណជន និងជាពិសេសគឺសហគមន៍ទាំងមូល ដើម្បីផ្លាស់ប្តូរគំនិតយោបល់ និងចូលរួមធ្វើសកម្មភាពថែរក្សាបរិស្ថានព្រែក តាមរយៈស្នាដៃសិល្បៈសហគមន៍។

មកទល់បច្ចុប្បន្ននេះ BCS បានទទួលសិល្បករសរុបចំនួនជា៤០០នាក់ មកពីជាង២០ប្រទេស។ ជាងនេះទៀត BCS រំពឹងថានឹងមានការចាប់អារម្មណ៍ពីសំណាក់សិល្បករកម្ពុជាផងដែរ។ សូមចុចតំណភ្ជាប់នៅទីនេះ ដើម្បីបានព័ត៌មានបន្ថែម។

ស្នាដៃសិល្បៈ ដែល បន្សល់ ទុកនៅBCS (រូបថត សូ​ ភីណា)
ស្នាដៃសិល្បៈ ដែល បន្សល់ ទុកនៅBCS (រូបថត សូ​ ភីណា)

ក្រៅពីីគម្រោងកម្មវិធីសិល្បៈជាច្រើន BCS ជាកន្លែងដែលគួរឱ្យចង់រស់នៅ។ ស្ថិតនៅភាគខាងជើង និងលើបង្អស់នៃកោះតៃវ៉ាន់ BCS ជាទីប្រជុំជនមួយ ដែលសម្បូរទៅដោយភោជនីយដ្ឋាន ហាងកាហ្វេ ផ្សារទំនើប និងផ្សារបែបប្រពៃណីយ។ នៅក្នុងបរិវេណ អ្នកនឹងបានឃើញសត្វចិញ្ចឹមជាច្រើន ដែលស្លូត គួរឱ្យស្រលាញ់។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងបំផុតគឺការថែរក្សាបរិស្ថានយ៉ាងមុតមាំបំផុត។ រាល់កាកសំណល់អាហារ គឺត្រូវប្រមូលសម្រាប់ការធ្វើសាប៊ូលាងចានបែបធម្មជាតិ ហើយថង់ផ្លាស្ទិក មិនត្រូវបានស្វាគមន៍ឡើយ។

ផ្នែកខាងក្រោយនៃ BCS នាពេលកំពុងភ្លៀង (រួបថត សូ ភីណា)
ផ្នែកខាងក្រោយនៃ BCS នាពេលកំពុងភ្លៀង (រួបថត សូ ភីណា)

ឆ្មានេះឈ្មោះ Blackie វាសង្ហា តែរាងក្រអឺតបន្តិច…

(រូបថត Blackie ដែលតាមប្រមាញ់ដោយ​ ភីណា)
(រូបថត Blackie ដែលតាមប្រមាញ់ដោយ​ ភីណា)